អ្វីទៅជាក្បួន “យុទ្ធសាស្រ្តសមុទ្រខៀវ” ដែលសហគ្រិនជោគជ័យភាគច្រើនតែងប្រើប្រាស់ - Mighty Realty

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, December 14, 2017

អ្វីទៅជាក្បួន “យុទ្ធសាស្រ្តសមុទ្រខៀវ” ដែលសហគ្រិនជោគជ័យភាគច្រើនតែងប្រើប្រាស់


បច្ចុប្បន្នាការប្រកួតប្រជែងក្នុងកិច្ចការជំនួញ កាន់តែមានការលំបាកឡើងៗ ព្រោះការប្រកួតប្រជែងច្រើន ធ្វើឲ្យទីផ្សារកាន់តែរួមតូច ពិបាកក្នុងការក្តោបឱកាស។ ហេតុនេះហើយ ទើបសហគ្រិនជោគជ័យភាគច្រើនប្រើក្បួន យុទ្ធសាស្រ្តសមុទ្រខៀវ ដែលភាសាអង់គ្លេសហៅថា Blue Ocean Strategy ដើម្បីវាយលុកទីផ្សារដែលគូប្រកួតប្រជែង ឬមានគូប្រកួតប្រជែងតិច។
១. ឈានចូលទីផ្សារឲ្យបានមុនគេ៖  សហគ្រិនជោគជ័យភាគច្រើនប្រើយុទ្ធសាស្រ្តនេះ ដើម្បីជ្រៀតចូលទីផ្សារឲ្យបានមុនគេ ក្តោបក្តាបឱកាសឲ្យបានមុននេះ។ នៅកម្ពុជាយើង គេសង្កេតឃើញមានមានសេដ្ឋីជាច្រើនបានប្រើក្បួនរកស៊ីមួយនេះ ដូចជាលោកឧកញ៉ា គិត ម៉េង ជាដើម ព្រោះក្រុមហ៊ុនជាច្រើនដែលបង្កើតទ្បើងដោយលោកឧកញ៉ា គិតម៉េង​គឺជាក្រុមហ៊ុនរកស៊ីលើ​ផ្នែក ដែលពុំទាន់មានគូប្រកួតប្រជែងនៅទ្បើយ។ ជាឧទាហរណហ៍ ក្រោយពេលបានត្រទ្បប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៩៩១ ​​លោកក៏ចាប់ផ្តើមឃើញឱកាស​ ជាច្រើន​នៅក្នុងទីផ្សារកម្ពុជាដោយលោកបានចាប់ផ្តើមមុនគេ​នូវក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ​Cellcard នៅឆ្នាំ១៩៩៧​។ ឱកាសដែលលោកមិនឲ្យរំលងបាននោះ គឺ​ការផ្តល់សេវាកម្មទូរស័ព្ទដល់​ ប្រជាជនខ្មែរ ដែលទើបឆ្លងកាត់សង្រ្គាមនឹងមិនដែលមានទូរស័ព្ទប្រើហើយកំពុងមានតម្រូវការ ​ក្នុងការទាក់ទងគ្នា។​​ ការចូលក្នុងទីផ្សារបានមុនគូប្រកួតប្រជែងនេះហើយ ធ្វើឲ្យ​​ក្រុមហ៊ុន​ CellCard បានក្លាយជាក្រុមហ៊ុនលំដាប់លេខមួយនៅកម្ពុជា។
២. យុទ្ធសាស្រ្តសមុទ្រខៀវ៖ យុទ្ធសាស្រ្ត​សមុទ្រខៀវ (Blue Ocean Strategy) គឺជាយុទ្ធសាស្រ្តមួយប្រភេទ​មានគោលដៅជំរុញ​ឲ្យអាជីវកម្មងាកចេញពីទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំង​​ ដែលភាគីជាច្រើនកំពុងស៊ីសាច់ហុតឈាមគ្នាដែលគេហៅថា ទីផ្សារសមុទ្រក្រហម  ​ដោយបង្កើតនូវទីផ្សារថ្មីមួយទៀតដែលគូប្រកួតប្រជែងមិនទាន់ចាប់ផ្តើម។​
៣. ព្យាករណ៍ពីតម្រូវការនាពេលអនាគត៖ ជំនាញមើលពីអនាគតគឺជាជំនាញមួយដ៏ចាំបាច់របស់សហគ្រិនគ្រប់រូបក្នុងការរកស៊ី។ បើសហគ្រិនមិនអាចព្យាករណ៍ពីអនាគតបាន នោះអាជីវកម្មរបស់នឹងជួបហានិភ័យកាន់តែខ្ពស់។​ សហគ្រិនជោគជ័យ  តែងតែយកការព្យាករណ៍ពីតម្រូវការទីផ្សារនាពេលអនាគិត​មកប្រើ​មុនពេល​សម្រេចបើកអាជីវកម្មអ្វីមួយ។
អត្ថបទដោយ៖ Ly DavidPang
ប្រភព៖ www.business-cambodia.com

No comments:

Post a Comment

Post Top Ad

Responsive Ads Here