លោក គីម ហ៊ាង៖ ធ្វើយ៉ាងណា ទើបអ្នកចំណូលមធ្យមអាចទិញផ្ទះបាន? - Mighty Realty

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, December 11, 2017

លោក គីម ហ៊ាង៖ ធ្វើយ៉ាងណា ទើបអ្នកចំណូលមធ្យមអាចទិញផ្ទះបាន?

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង ជាប្រធានសមាគមន៍ អ្នកវាយ​តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា កាលណា​ប្រទេសកាន់តែអភិវឌ្ឍខ្លាំង នោះអ្នកចំណូលមធ្យមនឹង​កាន់តែលំបាកក្នុងការ​ទិញ​ផ្ទះ ដោយ​សារតែតម្លៃអចលនទ្រព្យចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ដូច្នេះលោកក៏បានលើកពីដំណោះស្រាយចំនួន​២​ដូចខាងក្រោម៖

សិក្សាពីលទ្ធភាព និងលំហូរសាច់ប្រាក់របស់ខ្លួន
ជម្រើសល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម ដើម្បីក្លាយជាម្ចាស់លំនៅឋាន​បានគឺគួរ​តែ​ជ្រើស​រើស​ការទិញដោយការបង់រំលស់ជាមួយធនាគារ ឬតាមក្រុមហ៊ុនដែលសង់បុរីផ្ទាល់។
ក្នុងការទិញដោយវិធីសាស្ត្រនេះ អ្នកចាំបាច់ត្រូវដឹងពីលទ្ធភាព និងលំហូរសាច់ប្រាក់របស់ខ្លួន​ឲ្យបានម៉ត់ចត់ថា តើក្នុងមួយខែអ្នកអាចមានចំណូលប៉ុន្មាន? ហើយអាចសងការ​ប្រាក់ទៅ​ធនាគារ​និង​ក្រុមហ៊ុនបុរីនោះបានក្នុងកម្រិតណា? ហើយប្រាក់បម្រុង​របស់អ្នកដែលនៅក្នុងដៃមានគ្រប់គ្រាន់ឬនៅ?
គិតពីកត្តាតម្លៃជាចម្បងកុំផ្តោតលើទីតាំង
សម្រាប់អ្នកដែលមានជីវភាពមធ្យមពេលទិញផ្ទះគួរតែគិតពីតម្លៃច្រើនជាជាងទីតាំង ព្រោះបើគេគិតស្វែងរកតែទីតាំងណាល្អៗ នោះតម្លៃរបស់វានឹងហួសពីលទ្ធិភាពដែលពួកគេមាន។
ពួកគាត់ អាចជ្រើសរើសបុរីណាមួយ​សមរម្យនៅតំបន់មួយចំនួនដូចជា តំបន់ស្ទឹងមានជ័យ វេងស្រេង ចំការដូង និងជាប់ផ្លូវជាតិធំៗនានា តែធ្វើយ៉ាងណាកុំឲ្យលើសពី១៥គីឡូម៉ែត្រគិតពីរាជធានីភ្នំពេញ ហើយត្រូវប្រាកដថា វាជាតំបន់ដែលមានការអភិវឌ្ឍឬអាចប្រកបរបរបានកាន់តែប្រសើរ។
មិនតែប៉ុណ្ណោះ លោកក៏បានរំលឹកទៀតថា សម្រាប់អ្នកចំណូលមធ្យមគួរតែទិញផ្ទះតម្លៃចាប់ពី ៣ម៉ឺន ទៅ ៥ម៉ឺន ទើបជាតម្លៃល្អ និងសមស្របទៅតាមលទ្ធភាពរបស់ពួកគេ។
អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ www.business-cambodia.com

No comments:

Post a Comment

Post Top Ad

Responsive Ads Here