ភ្នំពេញៈ ពេលទិញអចលនទ្រព្យ ឬដីធ្លី គឺមានសារៈសំខាន់ ក្នុងការទទួល បានភាព ជាម្ចាស់កម្ម សិទ្ធិស្របច្បាប់ ដើម្បីធានាថា អចលនទ្រព្យនោះ មានសុវត្ថិភាព អ្នក ត្រូវ ស្វែងរក ការប្រឹក្សាជា មួយភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត។
សប្តាហ៍នេះ យើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួន៤ដំបូង ពីអ្នក ជំនាញ មក ពី Realestate. com. kh ចំពោះការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។
ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធ
ដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖
- អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ
- អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំ ដែន ដី នគ រូបនីយកម្មនិងសំណង់
- ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។
ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហានទី១នេះអាចត្រូវចំណាយពេលប្រហែល ១០ថ្ងៃ (ចំណែកឯដំណើរការនៃជំហានទី ២ និងទី៣អាចមានរយៈពេលដំណើរការដូចគ្នាដែរដើម្បីបញ្ចប់វា)
ជំហានទី ២៖ ទទួលព័ត៌មានលម្អិតអំពីអចលនទ្រព្យ
បន្ទាប់មកអ្នកទិញត្រូវតែសាកសួរព័ត៌មានលម្អិតអំពីអចលនទ្រព្យនោះ ពីមន្ត្រី ថ្នាក់ ក្រោម នៅ ឃុំ- សង្កាត់។
ក្នុងករណីនេះ លោកអ្នកត្រូវសាកសួរព័ត៌មាននៅទីតាំងដែលលោកអ្នកទិញអចលនទ្រព្យ ដើម្បី ទទួល បានព័ត៌មានជាក់លាក់មួយ។ លើសពីនេះទៅទៀត ការស្វែងរកជាផ្លូវការនូវប័ណ្ណកម្ម សិទ្ធ គួរ តែ ប្រព្រឹត្ត ទៅនៅការិយាល័យសុរិយោដីខណ្ឌ/ស្រុក។
ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រុមប្រឹក្សាឃុំ (ការិយាល័យឃុំ / សង្កាត់ដែលពាក់ព័ន្ធ)
រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហាននេះត្រូវចំណាយពេលប្រហែលជា ១០ ថ្ងៃ (រយៈពេលបញ្ចប់ជំហាននេះវាដំណាលគ្នាជាមួយជំហានទី ១ និងទី ៣)
ជំហានទី ៣៖ ទទួលបានវិញ្ញាបនប័ត្រនៃការបញ្ចូលនិងឯកសារផ្លូវការពីអ្នកលក់
ប្រសិនបើម្ចាស់ដីជានីតិបុគ្គលអ្នកទិញត្រូវតែមានឯកសារដូចខាងក្រោម៖
- ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន ឬបុគ្គលដែលជាតំណាងក្រុមហ៊ុន
- លិខិតបញ្ជាក់ការចុះបញ្ជីក្រុមហ៊ុននិងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម
- ឯកសារផ្លូវការដទៃទៀតទាក់ទងនឹងក្រុមហ៊ុនពីអ្នកលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុនចាំបាច់ត្រូវផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងអត្តសញ្ញាណនៃឈ្មោះក្រុមហ៊ុនដែលមាននៅលើវិញ្ញាប័ណ្ណប័ត្រ។
- សិទ្ធិអំណាចមេធាវី
- សេចក្តីសម្រេចចិត្តដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុននោះបានអនុញ្ញាតឱ្យបុគ្គលដែលមានឈ្មោះដាក់លក់ដើម្បីតំណាងឱ្យក្រុមហ៊ុននៅការិយាល័យសុរិយោដី
- អំណាចនៃមេធាវីបញ្ជាក់យ៉ាងច្បាស់ថាអ្នកលក់អាចមានសិទ្ធិពេញលេញក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីទៅឱ្យអ្នកទិញ។
ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រសួងពាណិជ្ជកម្ម
រយៈពេលនៃការបញ្ចប់ដំណើរការ៖ ដំណើរការនេះគួរតែចំណាយពេលប្រហែល ១០ ថ្ងៃ (ជំហាន មួយ នេះ វានឹងកើតឡើងក្នុងពេលដំណាលគ្នាជាមួយជំហានទី ១ និងទី ២)
ជំហានទី ៤: ដាក់ពាក្យចុះឈ្មោះនៅការិយាល័យសុរិយោដី
ពេលដែលអ្នកទិញនិងអ្នកលក់គឺជាបុគ្គលឬក្រុមហ៊ុនមានបំណងបញ្ចប់ប្រតិបត្តិការអចលនទ្រព្យគឺត្រូវទៅជួបការិយាល័យសុរិយោដី ដើម្បីរៀប ចំឯកសារ និងចុះ ហត្ថលេខា លើឯកសារ ដែល ពាក់ ព័ន្ធ ។
សម្រាប់ជំហាននេះតម្រូវឱមានឯកសារសំខាន់ៗដូចជា៖
- លក្ខន្តិកៈក្រុមហ៊ុន
- វិញ្ញាបនប័ត្រក្រុមហ៊ុន (ដែលទទួលបាននៅជំហានទី ៣)
- ឯកសារទាំងពីររបស់មេធាវី (ដែលទទួលបានក្នុងជំហានទី ៣) ។
វិញ្ញាបនប័ត្រដើមដែលរៀបចំឡើងដោយអ្នកលក់ត្រូវបង្ហាញទៅការិយាល័យសុរិយោដីនៅពេលចុះហត្ថលេខាលើឯកសារដើម្បីធ្វើការបញ្ចូលឈ្មោះម្ចាស់ថ្មីជាផ្លូវការនៅក្នុងឯកសារ។
ភ្នាក់ងាររដ្ឋបាលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី និង ក្រសួង រៀប ចំដែន ដី នគរូប នីយកម្ម និង សំណង់ រយៈ ពេលនៃការបញ្ចប់ដំណើរការ ជំហាននេះអាចនឹងបញ្ចប់ក្នុងចន្លោះពេល ២០ថ្ងៃ និង៣០ថ្ងៃ។
ក្នុងនាមជាអ្នកទិញយើងត្រូវប្រាកដថាយើងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ ដូចនេះ តាម ការរៀប រាប់ខាងដើមវាជាការបង្ហាញអំពីដំណាក់មួយចំនួនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិពីម្ចាស់ ចាស់ ទៅ កាន់ ម្ចាស់កាន់កាប់ថ្មីមួយ។
សូមតាមដានអត្ថបទភាគ២នៅសប្តាហ៍ក្រោយដើម្បីយល់ដឹងលម្អិតបន្ថែមទៀតសម្រាប់ការផ្ទេរប័ណ្ណកម្មសិទ្ធិ៕


No comments:
Post a Comment