ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២) - Mighty Realty

Breaking

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, December 11, 2017

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)


ភ្នំពេញៈ បន្ទាប់​ពី​បានស្វែង​យល់​ភាគទី១ ចំពោះ​ដំណើរការនៃ​ការផ្ទេរប្លង់កម្មសិទ្ធិដីធ្លីចំនួន៤ ចំណុច​រួច​មកថ្ងៃ​នេះ ពាណិជ្ជកម្ម​កម្ពុជា នឹង​លើក​យក​ ចំណុច​ចុងក្រោយ​បីទៀត ពីអ្នកជំនាញ​អចលនទ្រព្យនៅ​ Realestate.com.kh ដើម្បី​ទុក​ជាចំណេះដឹង​ខ្លះៗចំពោះ​ការ​ផ្ទេរប្លង់​កម្មសិទ្ធិដីធ្លីនេះ។
ចំពោះ បីចំណុច​ចុង​ក្រោយ​នេះ ក្រុម​អ្នក​ជំនាញនៅ Realestate.com.kh នឹងផ្តល់ឲ្យ​លោក​អ្នក​នូវ​ការ​ណែនាំច្បាស់លាស់អំពីកាតព្វកិច្ចពន្ធ ការទទួលខុសត្រូវរបស់រដ្ឋ និងរយៈពេល ដើម្បីបញ្ចប់ ដំណើរ​ការផ្ទេរប្លង់កម្មសិទ្ធិ។
ជំហានទី ៥.បង់ពន្ធលើការផ្ទេរកម្មសិទ្ធិ:
ពន្ធលើការផ្ទេរប្លង់កម្មសិទ្ធិ គឺ ៤ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ដែល​ត្រូវ​បាន​បង់​ទៅ​ក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់មកវិក័យប័ត្រត្រូវបាន ចេញជូន ដើម្បី​​បញ្ជាក់​ថា ពន្ធនៃការផ្ទេរ អចលនទ្រព្យត្រូវបានបង់រួចរាល់។
ទោះជាយ៉ាងណានៅភ្នំពេញ ពន្ធនេះ​មិន​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើតម្លៃ​ជាក់​ស្តែង​នៃអចលន​ទ្រព្យ​​នោះទេ ប៉ុន្តែត្រូវកំណត់តាមតារាងតម្លៃអចលនទ្រព្យដែលកំណត់ដោយសាលារាជធានីភ្នំពេញ ​។
ការវាយតម្លៃដែលធ្វើឡើងដោយសាលារាជធានីភ្នំពេញផ្អែកលើកត្តានានាដូចជា៖ ទំហំដី ទីតាំង មុខ​ងារ នៃអចលនទ្រព្យ សក្តានុពលនៃការប្រើប្រាស់ និងកត្តាដទៃទៀត។
និយាយជាសាមញ្ញ ពន្ធលើការផ្ទេរអចលនទ្រព្យមិនផ្អែក​លើតម្លៃពិត​ប្រាកដ​នៃដីដែល​ត្រូវលក់​នោះ​ទេ  ជាធម្មតា ករណីនេះត្រូវពឹងផ្អែកលើតម្លៃ ដែលបានកំណត់ដោយសាលា ក្រុងភ្នំពេញ​ដែល​អាច​មា​ន​កម្រិតខ្ពស់ជាងអត្រាពន្ធ នៅតាមបណ្តាខេត្តផ្សេងទៀត។
ប្រសិនបើដីមានទំហំលើសពី ១,២០០ ម៉ែត្រការ៉េ នោះ​ទំហំ​ដីដែល​លើស​នឹងត្រូវបង់ពន្ធ​ដោយ​កំណត់​​ទៅតាម ប្រភេទពន្ធនៃដីដែលមិនបានប្រើប្រាស់(unused land tax)។ សម្រាប់​ដីមាន​ទំហំ​តិច​​ជាង ១,២០០ ម៉ែត្រការ៉េ មិនអាចអនុវត្តន៍តាមប្រភេទពន្ធលើដីដែលមិនប្រើប្រាស់នោះទេ។ រយៈ​ពេលសម្រាប់អគ្គនាយកដ្ឋានពន្ធដារដើម្បី បញ្ចប់ការ គណ​នា​ពន្ធ​លើពន្ធ​នៃការ​ផ្ទេរ​នេះ​នឹង​អាស្រ័យ​លើទីតាំងដី និងទំហំរបស់វា។
ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ អគ្គនាយកដ្ឋានពន្ធដារ
រយៈពេលនៃការបញ្ចប់​ដំណើរ​ការ៖​ដំណើរ​ការនេះ​គួរត្រូវ​ចំណាយពេលប្រហែល១ថ្ងៃ។
ជំហានទី៦៖ មកនាយកដ្ឋានសូរិយោដីដើម្បីបញ្ចប់ដំណើរការបំពេញសំណុំបែបបទ៖
បន្ទាប់ពីបង់ពន្ធទាំងអស់រួចរាល់ ភាគីទាំងពីរអាចត្រឡប់ទៅការិយាល័យសូរិយោដីស្រុក និងផ្តិត​មេដៃ ឬចុះហត្ថ លេខាលើទម្រង់បែបបទរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី នគរូបនីយកម្ម និង​សំណង់ សម្រាប់ការទិញ​ ឬលក់អចលនទ្រព្យដែលបាន​បំពេញ​ដោយ​មន្ត្រី​របស់​ក្រសួង​រៀប​ចំគ្រប់​គ្រង​ដែនដី ។
ការចុះហត្ថលេខា ឬផ្តិតមេដៃត្រូវតែមានសាក្សីទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ដែលក៏នឹងត្រូវ ផ្តល់ស្នាមមេដៃផងដែរ។ នីតិវិធីទាំងនេះគឺពឹងផ្អែកលើមូលដ្ឋាន នៃ ច្បាប់ភូមិបាល​មាត្រា ៦៥, ២៤៤ និង ២៤៥ ច្បាប់ភូមិបាលមាត្រា៦៩ គឺរារាំង​ការ​ផ្ទេរ​កម្មសិទ្ធិ​ប្រសិន​បើមិន​បាន​បង់​ពន្ធដែលចាំបាច់សម្រាប់អចលនទ្រព្យណាមួយ។​ឯកសារដែលបានផ្តល់​ជូន​គួរ​មាន​បង្កាន់​ដៃបង់​ពន្ធ​លើការផ្ទេរអចលនទ្រព្យ។ (ដូចមានក្នុងជំហានទី៥) ។
ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
រយៈពេលនៃការបញ្ចប់ដំណើរការ៖   ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល៥ថ្ងៃ។
ជំហានទី៧ ៖ ទទួលបានប្លង់កម្មសិទ្ធិ៖
ទទួលប័ណ្ណកម្មសិទ្ធិពីនាយកដ្ឋានសូរិយោដី៖ ការិយាល័យសូរិយោដីខណ្ឌ ឬស្រុកបានបញ្ជូន “ឯកសារ​ផ្ទេរ កម្មសិទ្ធិ” ទាំងអស់ទៅនាយកដ្ឋានសូរិយោដី ដែលជាអ្នកចេញវិញ្ញាបន ប័ត្រចុង​ក្រោយ​សម្រាប់​ឈ្មោះម្ចាស់ថ្មីក្នុង ប្លង់កម្មសិទ្ធិ។​
ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ នាយកដ្ឋានសូរិយោដី
រយៈពេលនៃការបញ្ចប់ដំណើរការ៖  ត្រូវចំណាយពេលពី ១ ទៅ ២ សប្តាហ៍។ នីតិវិធី​ចុង​ក្រោយ​នៅ​ក្នុង ការប្រតិបត្តិអាចចំណាយពេលច្រើនសប្តាហ៍ អាស្រ័យលើការធ្វើការងារ របស់មន្រ្តីដីធ្លី និង​ភាគី​ពាក់​ព័ន្ធ។​
ក្នុងរយៈពេលពីរសប្តាហ៍នេះយើងបានសិក្សាស្វែងយល់ពីជំហានទាំង៧ក្នុងការផ្ទេរកម្មសិទ្ធិ។ នេះ​ហាក់​ដូចជា ដំណើរការដ៏ស្មុកស្មាញដោយសារតែមានស្ថាប័នរដ្ឋជាច្រើនបានពាក់ ព័ន្ធ​ក្នុង​ដំណើរ​ការ​នេះ។ ទោះជាយ៉ាងណា ជាលទ្ធផលគឺប័ណ្ណកម្មសិទិ្ធនោះគឺមានទាំងសុវត្ថិភាព និងភាព​ស្រប​ច្បាប់ ដែលអាចបង្ការជម្លោះនៅថ្ងៃអនាគត។ លំនៅដ្ឋានថ្មីរបស់អ្នក គឺជា​ទ្រព្យ​ដ៏ធំបំផុត​មួយ​របស់​អ្នក ដូច្នេះការអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ គឺជាចំណុចសំខាន់ សម្រាប់​ភាព​រីករាយ​នាពេល​អនាគត​របស់​អ្នក។

ដើម្បីអានភាគទី១ សូមចុចទីនេះ

ចុចអានទាក់ទងនឹង អចលនទ្រព្យ សូមចុចទីនេះ

No comments:

Post a Comment

Post Top Ad

Responsive Ads Here